Welcome to Popzone Asia!    Free Member here | Sign In Free Post Ads here
 ស្វែងរក 
ព័ត៌មានសង្គម › ព័ត៌មានជាតិ › វប្បធម៌ › កម្ពុជាចុះឈ្មោះគុនល្បុកតោ​ចូលបញ្ជីបេតិភណ្ឌអរូបិយ​របស់មនុស្សលោក
កម្ពុជាចុះឈ្មោះគុនល្បុកតោ​ចូលបញ្ជីបេតិភណ្ឌអរូបិយ​របស់មនុស្សលោក
ប្រភពព័ត៌មាន៖ RFI , ​ប្រែ​សម្រួល​ដោយ​៖​ច័ន្ទ​ ដារ៉ា
Thursday, May 09, 2013, Views: 1369
កម្ពុជា​ចុះឈ្មោះ​គុន​ល្បុកតោ​ចូល​បញ្ជី​បេ​តិ​ភណ្ឌ​អ​រូបិយ​របស់​មនុស្សលោក​ ​កម្ពុជា​បាន​បញ្ជូន​សំណុំ​ឯកសារ​ចុះឈ្មោះ​ក្បាច់គុន​ល្បុកតោ​ទៅ​ស្ថាប័ន​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ហើយ ដើម្បី​ស្នើ​ចុះឈ្មោះ​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​របស់​មនុស្សជាតិ​។

ព័ត៌មាន​នេះ​ត្រូវបាន​អះអាង​ដោយ​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ថ្នាក់ដឹកនាំ​របស់​កីឡា​កម្ពុជា​រូបនេះ​បន្តថា កម្ពុជា​នៅ​រង់ចាំ​ការឆ្លើយតប​ពី​គណៈកម្មាធិការ​បេ​តិ​ភណ្ឌ​ដែល​នឹង​ប្រាប់​មក​កម្ពុជា​វិញ​អំពី​ការខ្វះខាត ឬ​ភាព​ពេញលេញ​នៃ​សំណុំ​ឯកសារ​។​កម្ពុជា​បាន​បញ្ជូន​សំណើរ​សុំ​ចុះឈ្មោះ​ក្បាច់គុន​ល្បុកតោ​ខ្មែរ​ទៅ​អង្គការ​យូណេស្កូ​ហើយ​កាលពី​ពេលមុន​ចូលឆ្នាំ​ខ្មែរ ដើម្បី​ចុះឈ្មោះ​ក្បាច់គុន​ខ្មែរ​ចំណាស់​ជាង​២០០០​ឆ្នាំនេះ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​អ​រូបិយ​របស់​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ការអះអាង​របស់​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​វ៉ា​ត់ ចំរើន​។

លោក​វ៉ា​ត់ ចំរើន​បាន​បន្ត​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្នុងអំឡុងពេល​៣​ខែ គណៈកម្មការ​ជំនាញរ​បស់​អង្គការ​យូណេស្កូ​នឹង​ឆ្លើយតប​ចំពោះ​សំណើរ​សុំ​ចុះឈ្មោះ​នេះ​។ គួរ​បញ្ជាក់ថា កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅក្នុង​ខែមិថុនា​ខាងមុខនេះ​។​បើតាម​ការពន្យល់​រប​ស់អគ្គ​លេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រសិនបើ​ក្បាច់គុន​ល្បុកតោ​នឹងត្រូវ​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​របស់​ពិភពលោក​មែន នោះ​កម្ពុជា​នឹង​រឹតតែ​មានលទ្ធភាព​ក្នុងការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្បាច់គុន​បុរាណ​ខ្មែរ​មួយ​នេះ​។ សម្រាប់​លោក​សាន គឹម​សៀន​ដែលជា​ប្រធាន​បណ្ឌិតសភា​ល្បុកតោ​កម្ពុជា លោក​បាន​ហ៊ាន​អះអាង​ទៀតថា ប្រសិនបើ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ទទួល​ចុះឈ្មោះ​ល្បុកតោ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មែន​នោះ ល្បុកតោ​នឹងមាន​ជីវិត​អមតៈ​ទាំង​ក្នុងប្រទេស និង​នៅក្រៅ​ប្រទេស​។​

លោក​សាន គឹម​សៀន​ដែលជា​ប្រធានកិត្តិយស​សហព័ន្ធ​ល្បុកតោ​កម្ពុជា​ក៏បាន​ចូលរួម​ក្នុងការ​ចងក្រង​ឯកសារ​ដើម្បី​ផ្ញើ​ទៅ​អង្គការ​យូណេស្កូ​ដែរ​។ ល្បុកតោ​បាន​លេច​រូបរាង​ឡើងវិញ​នៅក្នុង​ឆ្នាំ​២០០១​នៅ​កម្ពុជា តាមរយៈ​ការផ្តួចផ្តើម​បង្កើត​សហព័ន្ធ​ល្បុកតោ​។ បន្ទាប់មក ក្លឹប​ហាត់គុន​ល្បុកតោ​ក៏ត្រូវ​បាន​បង្កើត​ឡើងជា​បន្តបន្ទាប់​នៅតាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​។ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក​វ៉ា​ត់ ចំរើន​បាន​ថ្លែងឱ្យដឹងថា សព្វថ្ងៃនេះ មាន​អ្នកចេះ និង​អ្នក​ហាត់គុន​ល្បុកតោ​នេះ​ប្រមាណ​១៧០​នាក់​នៅ​ទូទាំងប្រទេស​។ ក្នុងចំណោម​នោះ​មាន​គ្រូធំ​ប្រមាណ​២០​នាក់​។ ក្រៅពី​ល្បុកតោ កម្ពុ​ជាមាន​គម្រោង​ស្នើ​ចុះឈ្មោះ​ប្រាសាទបុរាណ​ខ្មែរ​ជាច្រើន​ទៀត​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ឧទាហរណ៍​ប្រសាទ​សម្បូរ​ព្រៃគុហ៍​នេះ​ជាដើម​៕ ​ប្រភពព័ត៌មាន​៖ RFI ​
កម្ពុជាចុះឈ្មោះគុនល្បុកតោចូលបញ្ជីបេតិភណ្ឌអរូបិយរបស់មនុស្សលោក
កម្ពុជាចុះឈ្មោះគុនល្បុកតោចូលបញ្ជីបេតិភណ្ឌអរូបិយរបស់មនុស្សលោក
មតិ Comment របស់ប្រិយមិត្ត៖
   ព័ត៌មានទាក់ទង   
ប្រវត្តិនៃទេពធីតា​មហាសង្ក្រាន្ត​
Wednesday, January 22, 2014, Views: 2900
មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្ប​មាន សេដ្ឋី​ម្នាក់​មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាល​កុមារ ជា​អ្នកមាន​ចំណេះវិជ្ជា​ដ៏​វិសេស​រៀន ចេះ​ចប់​ត្រៃវេទ​តាំងពី​អាយុ​បាន ៧​ឆ្នាំ​។ សេដ្ឋី​បិតា​បាន​សាង ប្រាសាទ​ឲ្យ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្
របៀប​នៃ​ការលេង​ល្បែង​ស្តេចចង់​
Saturday, January 18, 2014, Views: 1563
​ល្បែង​ស្តេចចង់ ជា​ប្រភេទ​ល្បែង​ម្យ៉ាង​ដែល​ពួក​កុមារា​កុមារី វ័យ​ជំទង់ៗ​គ្រប់​ភូមិ​ស្រុក ទូទាំង​កម្ពុជរដ្ឋ តែង​លេង​នៅពេល​ទំនេរ​ក្នុង​វេលាយប់​ខែភ្លឺ​។ អ្នកលេង​មាន​ប្រុស​មាន​ស្រី​ច្រើន​នាក់​មិន​កំណត់​។ ពេល​លេង​គេ​ចែកគ្នា​ជ
ល្បែង​គ្រប​មាន់​
Thursday, August 08, 2013, Views: 1508
ល្បែង​គ្រប​មាន់ ជា​ល្បែង​ក​ម្រា​ន្ត​មួយ​ប្រភេទ​របស់​កុមារា កុមារី​ជំទង់ៗ​គ្រប់​ភូមិ​-​ស្រុក នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​តែងតែ​លេង​នៅពេល​ទំនេរ​ក្នុង​វេលាយប់​ខែភ្លឺ ឬ​នា​រដូវ​បុណ្យចូលឆ្នាំ​ខ​ខែភ្លឺ​។ នៅក្នុង​ការ​លេង​​ល្បែង​
ហេតុអ្វី​ពិធីការ​កូនកំលោះ​តោង​ស្បៃ​កូនក្រមុំ​ចូល​បន្ទប់​?
Thursday, August 01, 2013, Views: 1566
កាល​គ្រាមួយ​ព្រះថោង​មាន​សេចក្តី អផ្សុក​បបួល​សេនា​ទាហាន​ទៅលេង​ផ្នូកខ្សាច់ ដុះ​ថ្មី ដែលមាន​ដីដុះ លុះ​កំពុងតែ​ក្រសាល សប្បាយ​ស្រាប់តែ​ទឹកជោរ​ជន់​មក​លិច​អស់​នៅ សល់​តែ​ត្រង់​កោះ ។ ហើយ​មិន​ព្រម​​នាច​ទៅវិញ ទ្រង់​ក៏​ផ្ទំ​លេង​នៅលើ​ក
ប្រវត្តិ​នៃ​​ខោ​​ទ្រ​​នាប់​​រប​ស់​​ស្ត្រី​
Wednesday, July 31, 2013, Views: 1763
ផ​ប​ហ្សូ​ន​អាស៊ី​សូម​បង្ហាញ​ជូន​ពី​ប្រវត្តិ​នៃ​ការកើតឡើង​ខោ​ទ្រនាប់​របស់​ស្ត្រី​គឺថា​ក្នុង​កំឡុង​រជ្ជ កាល​Medieval​ស្ត្រី​ទាំងអស់​គឺ​ស្លៀកពាក់​តែ​សំលៀក​បំពាក់​(​ខោ​ទ្រនាប់​)​តែ​មួយ​ប្រភេទ​គត់​ពីក្រោម​សំលៀក​បំពាក់​របស់​ពូកគេ​
តើអ្នកធ្លាប់ដឹងពីឫទ្ធិអំណាចនៃពែម្ឈូសទេ?
Friday, May 10, 2013, Views: 1603
បើតាម​ពាក្យសម្តី​ចាស់​ព្រឹទ្ធិ​ចា​រ្យ​តាំងពី​បុរាណ​មក និង​តាម​ឯកសារ​ផ្សេងៗ​ពែ​ម្ឈូស​នេះ​គឺ​ពិតជា​ធ្វើឡើង​សម្រាប់​រៀបចំ​ក្នុង​ពិធីបុណ្យ​មួយ​ជូន​ចំពោះ​អ្នក​ដែលមាន​ជំងឺ​ឈឺធ្ងន់ធ្ងរ​ខ្លាំង ដោយ​យើង​អាច​និយាយបានថា “​ក្បែរៗ​
កម្ពុជាចុះឈ្មោះគុនល្បុកតោ​ចូលបញ្ជីបេតិភណ្ឌអរូបិយ​របស់មនុស្សលោក
Thursday, May 09, 2013, Views: 1369
កម្ពុជា​ចុះឈ្មោះ​គុន​ល្បុកតោ​ចូល​បញ្ជី​បេ​តិ​ភណ្ឌ​អ​រូបិយ​របស់​មនុស្សលោក​ ​កម្ពុជា​បាន​បញ្ជូន​សំណុំ​ឯកសារ​ចុះឈ្មោះ​ក្បាច់គុន​ល្បុកតោ​ទៅ​ស្ថាប័ន​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ហើយ ដើម្បី​ស្នើ​ចុះឈ្មោះ​ក្បាច់គុន
ល្បែង​ប្រជាប្រិយ​ខ្មែរ​មានការ​ធ្លាក់ចុះ ...
Wednesday, April 10, 2013, Views: 1421
​ល្បែង​ប្រជាប្រិយ​ខ្មែរ​មាន​ប្រវត្តិ​ផ្សារភ្ជាប់ ជាមួយ​ប្រពៃណី​វប្បធម៌ ក៏ដូចជា​ជីវភាព​រស់នៅ​របស់ ប្រជាជន​ខ្មែរ​ជា​យូរលង់​ណាស់​មកហើយ ហើយ​បើតាម​ការបញ្ជាក់​ពី​អ្នកប្រវត្តិសាស្ត្រ និង​សាស្ត្រាចារ្យ​ខាង​វប្បធម៌​បាន​បង្ហាញថា ល
ប្រវត្តិ និង​អត្ថន័យ​នៃ​​ពិធី​បុណ្យ​ចូល​​ឆ្នាំ​ខ្មែរ
Monday, April 08, 2013, Views: 1749
នៅ​សល់​តែ​ប្រមាណ​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។ ឆ្នាំ​ម្សាញ់​បញ្ច​ស័ក នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​អាទិត្រ ទី​១៤ ខែ​មេសា។ ទេព​ធីតា​ព្រះ​នាម ទុង្សាទេវី ជាបុត្រី​ទី​១​នៃ​កបិល​មហា​ព្រហ្ម​ទ្រង់​
ប្រវត្តិ និង​ជំនឿ​នៃ​ការ​ពូន​ភ្នំខ្សាច់​ផ្តាច់​កម្ម​លោកិយ​
Saturday, April 06, 2013, Views: 1707
សត្វលោក​ទាំងឡាយ កាលបើ​មិនទាន់​ដល់​មរណ តែងតែ​វិលវល់​ក្នុង​វាល​វដ្ត​សង្សារ កើត ចាស់ ឈឺ ស្លាប់​ហើយ​កើ​តទៅ​នៅទីនេះ ទីនោះ​អាស្រ័យ​ទៅតាម​កម្ម ហើយ​កម្ម​ឲ្យ​ផល​មាន​បី គឺ​បច្ចុប្បន្ន​ជាតិ អតីតជាតិ និង​អនាគតជាតិ​។ ដើម្បី​ប្រាថ្នា​កន្ល
ល្បែង​លោតអន្ទាក់​
Friday, April 05, 2013, Views: 1360
​ល្បែង​លោតអន្ទាក់ ជា​ល្បែង​សម្រាប់​កុមារា កុមារី​ជំទង់ៗ​លេង​ក្នុង​វេលាយប់ នៅ​រដូវចូលឆ្នាំ ឬ​នៅពេល​ទំនេរ​ខ្លះ តាម​ដែល​គេ​ស្ម័គ្រ ។ បានជា​គេ​ហៅថា ល្បែង​លោតអន្ទាក់​ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយ​ពួក​អង្គុយច្រហោង​ដំកង់ ចាប់​ចុ
​របៀប​លេង​​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ៖បោះអង្គញ់​
Friday, April 05, 2013, Views: 1544
ល្បែង​បោះអង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលា​ថ្ងៃ ឬ​វេលាយប់​ខែភ្លឺ នា​រដូវចូលឆ្នាំ ។​ល្បែង​បោះអង្គញ់ គេ​លេង​បាន​តាំង
 Popzone Asia© 2009-2013. All right reserved EBG Business Group Co., Ltd.