Welcome to Popzone Asia!    Free Member here | Sign In Free Post Ads here
 ស្វែងរក 
ព័ត៌មានសង្គម › ព័ត៌មានជាតិ › សន្តិសុខសង្គម › អធិ​ការ​ខណ្ឌ​ដង្កោ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​មក​វិញ​ទាក់​ទង​ករណី​ពី​បទ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​ម្នាក់
អធិ​ការ​ខណ្ឌ​ដង្កោ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​មក​វិញ​ទាក់​ទង​ករណី​ពី​បទ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​ម្នាក់
ប្រភព​៖ វិ​ទ្យ​សាស្ត្រ​ខ្មែរ, ដោយ​៖ ​វិចិត្រ
Saturday, March 23, 2013, Views: 1173
អធិ​ការ​ខណ្ឌ​ដង្កោ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​មក​វិញ​ទាក់​ទង​ករណី​ពី​បទ​រំលោភ​ទៅ​លើ​នារី​រង​គ្រោះ​ម្នាក់
ភ្នំពេញ​៖ ​បុរស​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវបាន​អធិការ​ខណ្ឌដង្កោ​ចេញ​​បញ្ជា​​ឲ្យ​​ចាប់​ខ្លួន​​​សារ​​ជា​​ថ្មី​​ ដើ​​ម្បី​​​យក​​មក​​​ធ្វើ​ការ​​សាកសួរ​ឡើ​ង​វិញ​ក្នុងករណី​រំលោភ​សេព​ស​ន្ទ​វៈ បន្ទាប់ពី​លោក​អធិការរង​ខណ្ឌ ដង្កោ​មួយរូប​បាន​ឲ្យ​ជនសង្ស័យ​វិលត្រឡប់​ទៅផ្ទះ​វិញ ដោយ​ពុំមែ​ន​ជា​ករណី​រំលោក​ភ​នោះទេ​ដោយសារ​នារី​រងគ្រោះ​បាន​ស្រឡាញ់គ្នា​ជាមួយ​ជនសង្ស័យ​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ​។​

ជ​ន​សង្ស័យ​ពាក់ព័ន្ធ​នៅក្នុង​ករណី​រំលោភ​បូក​ទាំងពីរ​នាក់​​ដែល​​លោក​​យឹម​​សា​រ៉ាន់​​អ​ធិ​ការ​​ន​​គរ​​បាល​​​ខណ្ឌ​​ ដ​ង្កោ​​​បញ្ជា​​​ឲ្យ​ចាប់​​ខ្លួន​​​ជន​សង្ស័យ​មកវិញ មានឈ្មោះ​ទី​១ នុត នី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​ឌុប រស់នៅ​ភូមិ​សេរី​សម្បត្តិ សង្កាត់​គង​ន​យ ខណ្ឌ​ដ​ង្កោ និង​ទី​២ ឈ្មោះ វ៉ាន់ ពឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ប៉ះ​កង់​រថយន្ត​នៅ​ផ្លូវ​កម្ពុជា​ក្រោម បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រាំង​ពង្រ ស​ង្កា​ត់​ក្រាំង​ពង្រ ខណ្ឌដង្កោ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​រន្ទះ ឃុំ​អង្គ​ប្រាសាទ​ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។​ដោយឡែក​នារី​រងគ្រោះ​នៅ​ក្នុង​ករណីនេះ​មានឈ្មោះ ម រ ត ន ភេទ​ស្រី អាយុ​អាយុ​៣៥​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំ​ពៅ ខណ្ឌដង្កោ ជា​ស្រ្ដី​មេម៉ាយ មានកូន​ស្រី​ម្នាក់អាយុ​៩​ឆ្នាំ​។​

​នគរបាល​យុត្តិធម៌​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹងថា ហេតុ​ការ​ណ៏​រំលោភ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦​និង​១៥​នាទី ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០១៣ មកម្ល៉េះ នៅ​ចំណុច​ខ្ទម​ចាំចំការ​ខាងលិច​ស្ពាន​កំពង់ទួល​ផ្លូវជាតិ​លេខ​៣ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​នគរបាល​ដដែល​ប្រាប់ថា កាលពី​ថ្ងៃកើតហេតុ​ជនសង្ស័យ​ឈ្មោះ នុត នី បាន​ឌុប​នារី​រងគ្រោះ​ទៅលេង​នៅ​ស្ពាន​កំព​ង់ទួល ពេលទៅដល់​ទីនោះ​ជនសង្ស័យ​ក៏បាន​នាំ​នាង​ចូល​ទៅលេង​ចំការ​ស្វាយ​ហើយ​នារី​រងគ្រោះ​ក៏​យល់ព្រម ពីព្រោះ​អ្នក​ទាំងពីរ​ជា​អ​តី​តៈ​សង្សា ស្រលាញ់គ្នា​តាំងពី​ឆ្នាំ​២០០៨​ម្លេះ​។

ក្នុងពេល​នោះដែរ​ជនសង្ស័យ​បាន​លោង​លោម​រួមរក័​ជាមួយ​នាង​បានសម្រេច​ម្តង រួច​ហើយក៏​នាំទៅ​ផ្ទះ​ឈើ​មួយកន្លែង​ទៀត​ឲ្យ​គូរ​កន​របស់គេ​ម្នាក់ ឈ្មោះ វ៉ាន់ ពឿ​ន រំលោភ​នារី​រងគ្រោះ​បន្តទៀត​ខណៈ​ចាប់​នាង​ឲ្យ​គូរ​កន​រំលោភ ក៏មាន​ស្ត្រី​ម្នាក់ ឈ្មោះ ភាព បាន​លួ​ច​ថតរូបទុក​សម្រាប់​ជា​ភស្តុតាង​ផងដែរ​។​ មន្ត្រីនគរបាល​យុត្តិធម៌​ប្រាប់​បន្តថា បន្ទាប់ពី​រំលោភ​រូ​ច​ហើយ​នារី​រងគ្រោះ​ក៏​ត្រឡប់មកផ្ទះ​វិញ​ដោយ​មិន​ហ៊ាន​ប្រាប់​បងប្អូន​សាច់ញាតិ​ឲ្យ​ដឹង​ទោះ​ទេ​។

​ប៉ុន្តែ​ក្រោយមក​ដោយសារ​ជនសង្ស័យ​ឈ្មោះ នុត នី ចេះតែ​ទូរស័ព្ទ​គម្រាម​នារី​រងគ្រោះ​ខ្លាំងពេក ហើយ​ម្យ៉ាង​នាង​គិតថា ជនសង្ស័យ​ក៏មាន​ប្រពន្ធ​ដែរ ទើប​នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៣​នេះ​នារី​រងគ្រោះ​បាន​មក​ប្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សាក់​សំពៅ ពីព្រោះ​នា​រី​រងគ្រោះ​គិតថា នាង​រស់នៅក្នុង​សង្កាត់​សាក់​សំពៅ ទើប​នាង​មក​ដាក់ពាក្យ​បណ្តឹង​នៅទីនេះ ប៉ុន្តែ​តាម​ការពិត​ករណីនេះ​កើតឡើង​នៅ​សង្កាត់​ក្រាំង​ពង្រ​​ឯណោះ​ទេ​។​

​ព័ត៌មាន​ពី​នគរបាល​ខាងលើ​ប្រាប់ទៀតថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ ភ្លាមៗ​នោះ​សមត្ថកិច្ច​ក៏​បញ្ជូន​សំណុំរឿង​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានទៅ​ឃាត់​ជនសង្ស័យ​ពីរ​នាក់​ខាងលើ​កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣ រួច​នាំមក​យក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​ដោះលែង ដោយ​លោក​អធិការ​ង​ម្នាក់ ក្នុង​យប់​ថ្ងៃ​ដដែល ដោយ​យក​លេស​ថា រឿងនេះ​មិនមែនជា​ករណី​ជាក់ស្តែង​។​

​ម​ន្រី្ត​នគរបាល​យុត្តិធម៌​ប្រាប់​បន្តទៀតថា ដោយមាន​ភាពអយុត្តិធម៌​ចំពោះ​នារី​រងគ្រោះ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៣ លោ​ក យឹម សារ៉ាន់ អធិការ​ខណ្ឌដង្កោ ដែល​ទើបតែ​មក​ទទួល​តំណែង​ថ្មី ក៏បាន​បញ្ជា​កំលាំង​ចុះ​ស្រាវជ្រាវ និង​នាំខ្លួន​ជនសង្ស័យ​ទាំ​ងពីរ​នាក់​ខាងលើ​យកមក​វិញ ដើម្បី​ធ្វើការ​សាកសួរ​សារជាថ្មី ក្នុង​ការកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញផ្តន្ទា​ទោ​ស​តាម​នីតិវិធី​ច្បាប់​៕


មតិ Comment របស់ប្រិយមិត្ត៖
   ព័ត៌មានទាក់ទង   
សិក្ខា​សិលា​ស្តីពី​ការ​កំណែទម្រង់​និង​ការអភិវឌ្ឍ​ន៏ និង​ការប្រកាស​តែងតាំង​មន្ត្រីជាន់ខ្ពស់​របស់​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP)​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ឯក​ឧត​ម្ត​បណ្ឌិត ជា ចំរើន
Friday, May 31, 2013, Views: 1149
ភ្នំពេញ​៖ នា​ព្រឹក ថៃ្ង​ទី​៣១​ខែឧសភា ឆ្នាំ​២០១៣​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បានធ្វើ​ពី​ធី​សិក្ខាសាលា​ស្តីពី​ការ​កំណែទម្រង់​និង​ការអភិវ
ឥទ្ធិពល​ស្រាស​ដុត​កម្តៅ​តណ្ហា ហក់​សង្គ្រប់​បងថ្លៃ​
Saturday, May 18, 2013, Views: 1693
ដោយសារតែ​សម្តី​ចំអែចំអន់ របស់​អ្នកជិតខាង បានធ្វើឱ្យ​បុរស​ជា ប្អូនថ្លៃ កើតមាន​សេចក្តីស្នេហា​ទៅ លើ​បងថ្លៃ​ស្រី​មេម៉ាយ​របស់ខ្លួន ហើយ គួបផ្សំ​ក្នុង​រាត្រី​មួយ ឥទ្ធិពល​ស្រាស ដុត​រោល​កម្តៅ​តណ្ហា​ឆេះ​ពេញ​ដើម ទ្រូង​ផង​នោះ​ក៏ “​លូន
ប្តី​ចិត្តសាវា​បោះ​៣០០​ដុល្លារ​ប្រហារ​ស្នេហ៍​កម្សត់
Saturday, May 18, 2013, Views: 1489
​ការរៀបចំ​ពិធីសែនព្រេន​យកគ្នា​ជា​ប្តី​ប្រពន្ធ បើទោះបី​ជាមាន​ចាស់ទុំ​ទាំង សងខាង​បាន​ចូលរួម​ក៏ដោយ តែ​នោះ​គ្រាន់តែ​ជាការ​ធ្វើឡើង​ទៅតាម​ជំនឿ ចង់​ប្រកាសប្រាប់​ដល់​ព្រលឹង​ខ្មោច ចាស់ទុំ​ទាំង​៧​សន្តាន​ឱ្យបាន​ដឹងឮ កុំឱ្យ ប្រកាន់​ខ
កម្ពុជានិងសហរដ្ឋអាមេរិក​ចូលរួមលំហាត់​សមយុទ្ធយោធា​រួមគ្នា
Thursday, May 16, 2013, Views: 1384
កងទ័ព​កម្ពុជា និង​សហរដ្ឋអាមេរិក នឹងចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​យោធា​រួមគ្នា ដែលមាន​ឈ្មោះថា “​ឆ្មាំ​អង្គរ ឆ្នាំ​២០១៣” ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៩​ឧសភា នៅក្នុង​ខេត្តកំពង់ស្ពឺ​។ ឆ្មាំ​អង្គរ​ឆ្នាំ​២០១៣ គឺជា​លំ​ហាត់​សមយុទ
ឆ្លងទន្លេ​បាន​២​ខែ​ដើរ​រក​ការងារ​ធ្វើ​មិន​បាន​ដួល​សន្លប់​មុខ​រោងចក្រ​
Saturday, May 11, 2013, Views: 1323
ភ្នំពេញ​៖ ស្ដ្រី​ម្នាក់​ដែល​ទើបតែ​ឆ្លង ទន្លេ​បាន​២​ខែ​ដោយសារតែ​ប្ដី​ទៅរក​ស៊ី នៅ​ស្រុក​ឆ្ងាយ​គ្មាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ នោះ​ធ្វើឱ្យ​រូបនាង​ជួប​ការលំបាក​យ៉ាង ខ្លាំង ហើយ​ទីបំផុត​ដោយ​ចង់​មានការ ងារ​ធ្វើ​គ្រាន់​បាន​ប្រាក់​ច
ឧត្តមស្នងការទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំកម្ពុជា​រៀបចំកិច្ចពិភក្សា​ពិនិត្យរបាយការណ៍ជាសកល
Saturday, May 11, 2013, Views: 1046
OHCHR រៀបចំ​កិច្ចពិភាក្សា​ស្តីពី​ការពិនិត្យ​របាយការណ៍ ជា​សាកល​តាម​ការកំណត់ នៅ​កម្ពុជា​។ ក្រុមមន្ត្រី​មក​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នងការ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា របស់ អង្គការសហប្រជាជាតិ (OHCHR) និង​មន្ត្រី​កម្ពុជា​នៅ​ថ្ង
JICA ផ្តល់ជំនួយសម្ភារៈបច្ចេកទេស ១១ម៉ឺនដុល្លារ ដល់វិទ្យាស្ថាន ពហុបច្ចេកទេស ព្រះកុសុមៈ
Friday, May 10, 2013, Views: 1106
ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានប្រគល់​សម្ភារៈ​បច្ចេក​ទេស សម្រាប់​ការសិក្សា​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច ដល់​វិទ្យាស្ថាន ពហុបច្ចេកទេស ព្រះកុសុមៈ​។​លោក អ៊ី​ហ្ស៉ា​គី ហ៊ី​រូ​
កម្ពុជា​ត្រូវគេ​ដាក់​ក្នុងចំណោម​ប្រទេស​​គ្មាន​សេរីភាព​សារព័ត៌មា​ន​
Friday, May 03, 2013, Views: 1161
(វ៉ាស៊ីនតោន)៖ ប្រទេស​កម្ពុជា​ត្រូវគេ​ដាក់​ឲ្យ​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​គ្មាន​សេរីភាព​ផ្នែក​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៣​។ អង្គការ​ស​.​រ​.​អា​.​ផ្នែក​ខាង​សេរីភាព​និង​ប្រជាធិបតេយ្យ​ឈ្មោះ Freedom House បានដាក់​ប្រទេស​កម្ពុជា​ន
ចោរ​ញី​ឈ្មោល​ប្លន់​ហើយ ជប់លៀង​ឡើង​ឋាន​សួ​គ៍​
Monday, April 29, 2013, Views: 5091
សម្រាប់​អ្នកមាន​របរ​រត់​ម៉ូតូឌុប ដែល​ប្រើប្រាស់​ម៉ូតូ​ស៊េរី​ទំនើប​មានតម្លៃ​ថ្លៃៗ​យកមក​រកស៊ី​នោះ គឺ​ហាក់បីដូចជា មាន​ភាពផុយស្រួយ​ផ្សង​នឹង​គ្រោះថ្នាក់​ពេក​ណាស់ ។ តួរ​យ៉ាង​បុរស​អ្នករត់ម៉ូតូឌុប​វ័យ​ចំណាស់​ម្នាក់ បាន​ទិញ​ម៉ូតូ
គ្រូសិល្ប៍​បោក​​ស្រី​​វ៉ៃ​​សិច​​ជាង​​៧០​​នាក់​​
Wednesday, April 24, 2013, Views: 16947
កាលពីមុន​មានតែ​គ្រូសិល្ប៍​នេ​ត​ខៃ​ជា​សង្ឃ​គង់នៅ​វត្ត​ស្រះចក​ទេ ដែល​ពូកែ​បោក​បញ្ចោ​ត​ស្រីៗ​ក្រមុំ និង​អ្នកមាន​ប្តី​មាន​សាច់​សខ្ចី​ទ្រលន់​ដែល​មក​ពឹងពាក់​ឲ្យ​សង្ឃ​នេះ​ស្រោក​ទឹកមន្ត​ការពារ ខ្មោច ព្រាយ បិសាច​ និង​លើករាសី​ជាដើ
អតីត​មេបញ្ជាការ​​ខ្មែរក្រហម​​ទ​ទួ​ច​ឲ្យ​មាន​ការ​ដោះលែង​ ខៀវ សំផន​
Tuesday, April 23, 2013, Views: 1260
​ភ្នំពេញ​៖ អតីត​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ប្រចាំ​ភ្នំ​វ័​ល្លិ៍ ដែល​កំពុង​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ទេសចរ​បរ​ទេស​ចំនួន​បីនាក់​កាលពី​១៩​ឆ្នាំមុន បាន​ទទូច​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ដោះលែង​ខៀវ សំផ
ក្មេងសី្រអាយុ១៧ឆ្នាំម្នាក់​ត្រូវឪពុកចុងតិរិច្ឆានចាប់​រំលោភបានសម្រេ​ចលេបថ្នាំសម្លាប់ខ្លួននៅផ្ទះគូរដណ្តឹង
Monday, April 22, 2013, Views: 2201
ភ្នំពេញ​៖ នារី​ម្នាក់​លេបថ្នាំ​សម្លាប់ខ្លួន​ដោយសារ​ឪពុកចុង តិ​រិ​ច្ឆា​ន​ចាប់រំលោភ​រូបនាង​បានសម្រេច​ហើយរ​ត់ទៅ​ស្នាក់​នៅផ្ទះ​គូរ​ដណ្តឹង ហេតុ​ការ​ណ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៩​ថៃ្ង​ទី​២០​ខែមេសា​ឆ
 Popzone Asia© 2009-2013. All right reserved EBG Business Group Co., Ltd.